Searching...
Thursday, August 22, 2013

Galaxy Golden បញ្ចេញ​ជាផ្លូវការ​ពី Samsung


បន្ទាប់​ពី​មានពត៌មានបន្តបន្ទាប់​ពី Galaxy Golden (ពីមុន​មានឈ្មោះ​ថា Galaxy Folder) នោះ​មក ពេល​នេះ​វា​បាន​បញ្ចេញ​មុខ​ជាផ្លូវការ​ជាមួយ​នឹង​លក្ខៈ​សម្បត្តិ និង​មាន​តម្លើង​ប្រហាក់​ប្រហែលទៀត​ផង។
Galaxy Golden ជា​ម៉ូដែល​ទូរស័ព្ទ Android ដំបូងបំផុត​មួយ​របស់ Samsung ដែល​ផលិត​ជា​ទំរង់​អាច​បត់​បាន​នឹង​មាន​ប៊ូតុង​ចុ​ច​ដូច​ទូរស័ព្ទ​បត់​ជំនាន់​មុន​យ៉ាង​ដូច​ច្នោះ​ដែរ។ Galaxy Golden មានលក្ខណៈ​ដូច​ខាងក្រោម៖
  • អេក្រង់​ទំហំ 3.7អ៊ីង​ប្រភេទ AMOLED
  • CPU: Dual-core 1.7GHz
  • វិទ្យុ FM
  • កាមេរ៉ា 8MP
  • មានប៊ូតុង​ចុច​បន្ថែម
បន្ថែម​ពី​ចំនុច​ខាងលើ​នោះ វា​មាន​កម្មវីធីដើម្បី​ជំនួយ​ក្នុងការប្រើប្រាស់ផ្សេងៗ​បន្ថែម​ទៀត។ វាក៏បានភ្ជាប់​នូវ pedometer ដើម្បី​អាច​ឲ្យ​ប្រើជាមួយ​នឹង​កម្មវិធី​សុខភាព​របស់ Samsung បាន​ទៀតផង។ ចំពោះ​តម្លៃ​របស់វា​គឺ 790,000វ៉ុន ឬប្រហែលនឹង ៧០០ដុល្លារ​អាមេិច។
 
Back to top!