ស្ថាបនិករបស់ Facebook លោក Mark Zuckerberg បានបញ្ចេញយុទ្ធនាការកាលពីថ្ងៃពុធនៅក្នុងសប្តាហ៍នេះ ជាមួយនឹងបច្ចេកវិទ្យាថ្មីជាសកលដើម្បី តភ្ជាប់បណ្តាញមនុស្សរាប់ពាន់លាននៅទូទាំងពិភពលោកដែលមិនមានលទ្ធភាពក្នុងការចូលដំណើរការទៅអ៊ីនធឺណិត។
គម្រោងនេះត្រូវបានទទួលសិទ្ធិដោយក្រុមហ៊ុន Internet.org ហើយគោលបំណងរបស់វាគឺដើម្បីពង្រីកការចូលដំណើរការទៅកាន់អ៊ីនធឺណែត ដែលមានចំនួនមនុស្សរហូតដល់ប្រាំពាន់លាននាក់ តាមរយះការកាត់ការចំណាយនៃទូរស័ព្ទ smartphone ដែលផ្តល់សេវាអ៊ិនធឺណិតក្នុងប្រទេសកំពុងអភិវឌ្ឍ។
លោក Zuckerberg ដែលជាស្ថាបនិកវ័យ 29 ឆ្នាំ និងជាមហាសេដ្ឋីនៃបណ្តាញសង្គមដ៏មានប្រជាប្រិយភាពបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំជឿថាការតភ្ជាប់បណ្តាញគឺជាសិទ្ធិរបស់មនុស្ស ហើយប្រសិនបើយើងធ្វើការរួមគ្នានោះយើងអាចធ្វើឱ្យវាក្លាយជាការពិតបាន "។
លោក វ៉េសប៊ើជ ហាន(Vestberg Hans) ដែលជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ericsson បានឱ្យដឹងថា "យើងមានការប្តេជ្ញាចិត្តដើម្បីឱ្យបណ្តាញសង្គមមួយ នេះនឹងក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចទំនាក់ទំនងគ្នា និងអ្វីគ្រប់យ៉ាងនឹងត្រូវបានតភ្ជាប់ក្នុងពេលវេលាពិតប្រាកដ ការបង្កើតសេរីភាព ការពង្រឹងសិទ្ធិអំណាច និងឱកាសដើម្បីប្រែក្លាយសង្គម" ។