Searching...
Thursday, August 22, 2013

តេស្ត បានបង្ហាញថា សម្បក iPhone 5C មានភាពធន់ខ្លាំង ប្រឆាំងនឹងការឆ្កូត



វិបសាយ Taiwan Apple Daily បាន បង្ហោះ វីដេអូមួយ បង្ហាញពី ការតេស្ត ភាពរឹងមុាំ និងធន់ របស់ សម្បក iPhone 5C ប្រឆាំងនឹងការឆ្កូត។ អ្នកសាកល្បង បានយក iPhone 5C ដាក់ក្នុងថង់ ដែលមាន កូនសោរ កាក់ និងខ្ចៅ រួច ចាប់វា ក្រឡុក និងច្របាច់វា បន្ទាប់មក ដក iPhone 5C មកក្រៅ រួចយក កូនសៅ និងកាក់ កោសពីលើវា ថែមទៀត ហើយឃើញថា សម្បក iPhone 5C មិនមានស្នាមឆ្កូត អ្វីនោះទេ។ បើតាមរបាយការណ៍ បានអោយដឹងថា សម្បកនេះ មានភាពរឹង រហូតកំរិត 8H នៃកំរិតរឹងរបស់ខ្មៅដៃ។

ប្រភពបាន បន្តអោយដឹងថា បើតាមការវាស់វែង ធៀបនឹង iPhone 5 ឃើញថា iPhone 5C មានកម្ពស់ខ្ពស់ជាង 0.75 ម.ម ទទឹងវែងជាង 0.53 ម.ម និង កម្រាស់ក្រាស់ជាង 1.38 ម.ម។
សូមមើលវីដេអូអំពីការតេស្ត តាមរយៈលីងនេះ: http://www.appledaily.com.tw/realtimenews/article/life/20130821/246118/
ប្រភព: Taiwan Apple Daily
 
Back to top!