Searching...
Wednesday, September 25, 2013

iPhone 5s មានថ្លៃដើមផលិត ប្រមាណ $199 ចំណែក 5c វិញ ប្រមាណ $183 ប៉ុណ្ណោះ


តំលៃដើមផលិត ម៉ាសីុន iPhone 5s/5c មើលទៅ ថោកទាប តំលៃផលិត iPhone 5 ម៉ូដែល កាលពីឆ្នាំទៅ ទៅទៀត… នេះបើតាម របាយការណ៍ពី AllThingsD។ វិុបសាយនេះ បានបន្តអោយដឹងថា បើតាម ប្រភពពី IHS iSuppli បានអោយដឹងថា ក្រុមហ៊ុន Apple ទំនងជា ចំណាយ ប្រមាណ $199 ប៉ុណ្ណោះ សំរាប់ផលិត iPhone 5s ហើយ ប្រមាណ $183 សំរាប់ផលិត iPhone 5c មួយគ្រឿង… ថោកជាង ម៉ូដែល iPhone 5 ឆ្នាំទៅ ដែលមានថ្លៃដើមផលិត ប្រមាណ $205។

បើតាម Andrew Rassweiler របស់ IHS បានអោយដឹងថា “បើតាមគំនិតខ្ញុំ ខ្ញុំយល់ថា 5s និង 5c គឺស្ទើរតែ ជាទូរស័ព្ទតែមួយ ដោយគ្រាន់តែ 5s មានសិុនស័រស្កែនម្រាមដៃ, បន្ទៈ A7 និង បន្ទៈមេម៉ូរីុថ្មី តែប៉ុណ្ណោះ“។ ដូចនឹងម៉ូដែល iPhone 5 មុនដែរ គ្រឿងបន្លាស់ដែលថ្លៃបំផុត ក្នុង 5s/5c គឺ ផ្នែកអេក្រង់ ដែលមានតំលៃរហូត $41 ដែល អេក្រង់នេះ មានអ្នកផ្គត់ផ្គង់ច្រើន គឺ Sharp, Japan Display Inc និង LG។ Rassweiler បានបន្តទៀតថា Apple មើលទៅ ផ្តោត ការយកចិត្តទុកដាក់ខ្លាំងទៅ បន្ទៈចាប់ហ្វ្រេកង់បណ្តាញទូរស័ព្ទ ដែលខុសពី ក្រុមហ៊ុនផ្សេងៗ ដែលប្រើ របស់ដែលមានលក់ស្រាប់។ Apple បានព្យាយាម ជំរុញអោយ អ្នកផ្គត់ផ្គង់ បន្ទៈចាប់ហ្វ្រេកង់បណ្តាញទូរស័ព្ទរបស់ខ្លួន ដូចជា Qualcomm, Skyworks, Avago, RF Micro Devices និង TriQuint Semiconductor ដើម្បីអោយវា អាចទ្រទ្រង់ ហ្វ្រេកង់ទូរស័ព្ទផ្សេងៗគ្នា របស់ ប្រព័ន្ធទូរស័ព្ទជុំវិញ ពិភពលោក។ គាត់បានអោយដឹងថា iPhone 5 ទ្រទ្រង់ហ្វ្រេកង់ 4G LTE មិនលើសពី 5 ទេ តែសំរាប់ 5s/5c អាចទ្រទ្រង់ហ្វ្រេកង់ LTE រហូត 13។ លោកបន្តទៀតថា តំលៃ ឈីបហ្វ្រេកង់ នៅលើ 5s/5c មានថ្លៃដើមប្រមាណ $32។ ចំណែកតំលៃដើម គ្រឿងបន្លាស់ដទៃទៀត មានដូចជា សិុនស័រស្កែនក្រយៅដៃ ថ្លៃ $7, បន្ទៈ A7 របស់ 5s ថ្លៃ $19 ហើយ បន្ទៈ A6 របស់ 5c ថ្លៃ $13៕


ប្រភព: AllThingsD
 
Back to top!