ការបាត់បង់ឯកសារ ឬថតឯកសារសំខាន់ៗ ពិតជាធ្វើឲ្យលោកអ្នកឈឺក្បាលយ៉ាងខ្លាំង ព្រោះវាមិនងាយស្រួលប៉ុន្មានទេសសម្រាប់រាល់ការបង្កើតឯកសារទាំងនោះឡើងវិញ។ដូច្នេះហើយការបង្កើត Simple Batch File ដើម្បីធ្វើការ Backup ឯកសារ ឬថតឯកសារមកវិញនោះ គឺជាវិធីសាស្ត្រមួយដ៏ប្រសើរចំពោះការ Move, Copy ឬ Backup នូវឯកសារទាំងឡាយណាដែលគិតថាមានសារៈសំខាន់ សម្រាប់លោកអ្នកទុក។ ចំណែកការបង្កើត Batch File នោះទៀតសោតគឺមានន័យថាលោកអ្នកបង្កើតវាជាឯកសារប្រភេទ Text File ដែលរក្សាទុកជាប្រភេទ “.bat” ហើយនៅពេលលោកអ្នកចុចកណ្តុរពីរដងទៅលើវាភ្លាមនឹងនាំលោកអ្នកចូលទៅកាន់ Dos Command តែម្តង សូមអនុវត្តជាមួយទស្សនាវដ្តីទីក្រុងពត៌មាន វិទ្យាទាំងអស់គ្នាទៅតាមដំណាក់កាលនីមួយៗដូចខាងក្រោមនេះ ។
ទី១: ជាបឋម លោកអ្នកចាំបាច់ត្រូវបើកផ្ទាំង Notepad ជាមុន ដោយចុចលើមឺនុយ Start ជ្រើសរើសយក All Programs រួចបន្តចុចលើ Accessories និង Select លើ Notepad ឬម្យ៉ាងទៀតលោកអ្នកអាចចុចចង្កឹះ Win + R ហើយវាយពាក្យ Notepad ចូលទៅក្នុងប្រអប់ Run ដែលបានបង្ហាញនោះ និងបន្តចុចចង្កឹះ Enter។
ទី២: លុះផ្ទាំង Notepad បានបើកដំណើរការ សូមវាយបញ្ចូលនូវ Commands “xcopy “C:Documents and SettingsYour usernameMy DocumentsMy Pictures” “H:backup of pictures” /e /y” ទៅក្នុងនោះ រួចសឹមរក្សាទុកវាជាប្រភេទ “.bat” ។
ទី៣: ភ្លាមនោះដែរ លោកអ្នកនឹងបានឃើញនូវឯកសារប្រភេទ “.bat” មួយបង្កើតឡើងនៅក្នុងទីតាំងបានកំណត់ខាងលើដែលគ្រាន់តែចុចកណ្តុរទៅលើវាចំនួនពីរដងក៏នឹងនាំលោកអ្នកចូលទៅកាន់Dos Command តែម្តង ។
ទី៤: គួរបញ្ជាក់ផងដែរថា កាលដែលលោកអ្នកប្រើប្រាស់នូវCommand ខាងលើនេះគឺមានន័យថាៈ
១. លោកអ្នកកំពុងតែផ្តើមធ្វើការ Backup My Pictures ដែល
មាននៅក្នុង Drive “ C: ” មករក្សាទុកក្នុង Drive “ H: ” ។
២. “ /e ” ជា Command មួយត្រូវបានប្រើប្រាស់ដើម្បីធ្វើការ
ថតចម្លងគ្រប់ Directories Sub Directories ទាំងអស់ពី
ក្នុង Drive “ C: ” ទៅរក្សាទុកលើ Drive “ H: ” ជំនួស ។
៣. “ /y ” គឺមានន័យថាការថតចម្លង (Copy) របស់លោកអ្នកខាងលើបានភ្ជាប់ជាមួយនឹង Prompting ផងដែរដើម្បីធ្វើការ លុបទៅលើ (Overite) ឯកសារដែលមានពីមុនស្រាប់ ៕