Searching...
Friday, August 16, 2013

បង្ហាញផ្ទាំង Delete Confirmation នៅលើ Windows 8

បង្ហាញ​ផ្ទាំង Delete Confirmation នៅលើ Windows 8ជាទូទៅ​រាល់​ការប្រើប្រាស់​មុខងារផ្សេងៗរបស់​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ថ្មី Windows 8 គឺ​ពិត​ជាមាន​ភាពងាយស្រួល​ច្រើន ព្រោះថា​មានមុខងារ​ខ្លះ​ត្រូវបាន​កាត់ បង្រួញ​ពេលវេលា​ផ្តល់នូវ​ភាព​រហ័ស ក្នុងការ​ប្រើប្រាស់ តួយ៉ាង​ដូចជា​ការ​លុបថត​ឯកសារ ឬ​ឯកសារ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ចូលទៅក្នុង​ធុងសំរាម (Recycle Bin) ជាដើម ដែល​នៅលើ Windows 8 បង្ហាញ​ផ្ទាំង Delete Confirmation ដូច​ការ​លុប​ឯកសារ​នៅលើ Windows មុនៗទៀតហើយ។ យកមក​វិញ​ពេលខ្លះ​វា​ក៏​ក្លាយជា​គុណវិបត្តិ​ផងដែរ គឺ​នៅត្រង់ថា​ការ​លុប​នោះ​មានការភាន់ច្រឡំ​ឯកសារ​គួរ​លុប​បែរជា​មិន​លុប​ទេ​ទៅ​លុប​ឯកសារ ដែល​មិនត្រូវ​លុប​ទៅវិញ។ ដូច្នេះ​ដើម្បីដោះស្រាយ​បញ្ហា​នេះ​លោកអ្នក​ក៏​អាច​កំណត់​ឲ្យ​មានការ​បង្ហាញ​នូវ​ផ្ទាំង Delete Confirmation នៅលើ
Windows 8 ន​ផងដែរ​ជៀសវាង​មានការ​លុប​ឯកសារ​ដោយ​ការភាន់ច្រឡំ ។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុង​ការបើក​ឲ្យ​បង្ហាញឡើង​នូវ​ផ្ទាំង​Delete Confirmation រាល់​ការ​លុប​ឯកសារ ឬ ថត​ឯកសារ​ចោល​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់លោក​អ្នក​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ទៀត ។
១. ជាបឋម ក​អ្នក​ចាំបាច់​ត្រូវ​ចុច​កណ្តុរ​ស្តាំ​ទៅលើ ICON Recycle Bin ដែល​ស្ថិតនៅលើ​ផ្ទៃDesktop រួច​ជ្រើស​រើសយក មុខងារ Properties ។
 បង្ហាញផ្ទាំង Delete Confirmation នៅលើ Windows 8
២. ទាប់​មក​សូម​លោកអ្នក​ធ្វើការ​ដាក់​ធី​កលើ​ប្រអប់ Display delete confirmation dialogដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​គេ​បង្អស់​នៃ​ផ្ទាំង Properties ។
 បង្ហាញផ្ទាំង Delete Confirmation នៅលើ Windows 8
៣. ជា​បន្តទៀត​លោកអ្នក​អាច​សាកល្បង​លុប​នូវ​ថត​ឯកសារ ឬ​ឯកសារ​ណាមួយ​ដែល​មិនសំខាន់​ចោល​ល​មើល! ចង់ដឹងថា​តើ​ការ កំណត់​ខាងលើ​វា​មាន​ដំណើរការ​ឬទេ? ប្រសិនបើនៅពេលនោះ​មាន​បង្ហាញ​ផ្ទាំង Delete Confirmation ឡើងមក​សរ​បញ្ជាក់​ឲ្យ​ឃើញថាការអនុវត្តន៍​របស់​លោកអ្នក​ខាងលើ​ពិតជា​បាន​ផល​អាច​ប្រើការ​បាន៕
 បង្ហាញផ្ទាំង Delete Confirmation នៅលើ Windows 8
 
Back to top!