Programmer គឺជាអ្នកដែលមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធកុំព្យូទ័រ ដោយការសរសេរកូដ ហើយពួកគេបង្កើតកម្មវិធីសម្រាប់កុំព្យូទ័រ។ Programmer ត្រូវបានគេស្គាល់ថាជា Coder, Developerនិង Software engineer។ ប្រសិនបើក្រឡេកទៅមើលប្រវត្តិសាស្ត្រ Ada Lovelace (Ada Augusta) គឺជា programmer ដំបូងគេ និង គាត់គឺជាសិស្សនៃ Charles Babbage។ Ada Lovelace បានសរសេរកូដ សម្រាប់ Analytical engine សម្រាប់ Charles Babbage។ នៅក្នុងឆ្នាំ ១៩៧៣ Dennis Ritchie បានបង្កើត C programming language ដែលជាកម្មវិធីដែលមានការប្រើជាច្រើនជុំវិញពិភពលោក។ “ខ្ញុំគិតថា អ្នកទាំងអស់គ្នា គួរតែរៀនរបៀបនៃការសរសេរកម្មវិធីកុំព្យូទ័រ ព្រោះវាបង្រៀនយើងអំពីរបៀបគិត” – Steve Jobs នៅ ខាងក្រោមនេះ គឺជាបញ្ជីកំពូលអ្នកសរសេរកម្មវិធី នៅជុំវិញពិភពលោក ដែលបានផ្លាស់ប្តូរសម័យកុំព្យូទ័រ ដោយកសាងកម្មវិធីកុំព្យូទ័រ និង ប្រព័ន្ធប្រតិបត្តិការផងដែរ។
Linus Torvalds គឺជា software engineer, hacker និង project coordinator។ នៅក្នុងឆ្នាំ ១៩៩១ គាត់បានចេញផ្សាយ Linux 0.11 ដែលត្រូវបានសរសេរដោយភាសាកម្មវិធី C។ Linux គឺជាប្រព័ន្ធប្រតិបត្តិការ ដែលប្រើដោយឥតគិតថ្លៃ។ តាមពិតទៅនៅកំពូលអ្នកសរសេរកម្មវិធីនេះ មិនមែនមានត្រឹមតែ ៥អ្នកនេះទេ នៅមានជាច្រើនទៀត ដូចជា Larry page, Brin Sergy និង Bjane Stroustrup។
១. DENNIS RITCHIE
Dennis Ritchie (1941-2011) គឺជាអ្នកសរសេរកម្មវិធី ជនជាតិអាមេរិច។ គាត់បានបង្កើតភាសាកម្មវិធី C និង គឺជាក្រុមស្ថាបនិកក្នុងការបង្កើត ប្រព័ន្ធប្រតិបត្តិការ Unix។ Dennis Ritchie បានបម្រើការងារនៅ Alcatel-Lucent និង Bell labs។ គាត់ បានផ្លាស់ប្តូរសម័យ digital ដោយបង្កើតភាសាកម្មវិធី C។ Lisp, Visual Basic, Pascal, COBOL, Turbo pascal 7.0, PL/1, ADA, ភាសាកម្មវិធីទាំងនេះគឺត្រូវបានសរសេរឡើងដោយប្រើភាសាកម្មវិធី C។ ភាសាកម្មវិធី គឺជាភាសាដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់រៀន សរសេរកូដ។ Dennis Ritchie និង Ken Thompson ដែលជាមិត្តរួមថ្នាក់របស់គាត់ បានទទួល Turing award សម្រាប់ការបង្កើត ប្រព័ន្ធប្រតិបត្តិការ UNIX នៅក្នុងឆ្នាំ ១៩៨៣។
២.MARK ZUCKERBERG
Mark Zuckerberg បានបង្កើតគេហទំព័រ Facebook នៅពេលដែលគាត់មានអាយុ ២០ឆ្នាំ។ Mark និង មិត្តរួមសាកលវិទ្យាល័យ Hardward របស់គាត់បានជួយក្នុងការបង្កើត Facebook។ នៅពេលដែល Facebook ចាប់ផ្តើមដំបូង គឺវាអាចប្រើបានសម្រាប់តែសិស្សនៅក្នុងសាកលវិទ្យាល័យ Hardward តែប៉ុណ្ណោះ។ គេហទំព័រ Facebook ត្រូវបានសរសេរឡើងដោយភាសាកម្មវិធី C++ និង PHP។ Mark គឺជាអ្នកដែលមានការជក់ចិត្តនឹង ការសរសេរកម្មវិធី និង កូដជាខ្លាំង។ កាលពីគាត់នៅក្មេង គាត់បានបង្កើត messenger ដែលមានឈ្មោះថា Zucknet ដែលអនុញ្ញាតឲ្យ chat ទៅកាន់គ្រប់កុំព្យូទ័រ។ នៅក្នុងឆ្នាំ ២០០៣ គាត់បានបង្កើត Facemash។
៣. STEVE WOZNIAK
Steve Wozniak គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និង អ្នកសរសេរកម្មវិធីនៅក្នុងក្រុមហ៊ុន Apple Inc។ Steve Wozniak ត្រូវបានគេស្គាល់ជាអ្នកបង្កើត Apple-1 និង Apple-2។ នៅកំលុងឆ្នាំ ១៩៧៦ Woz និង Jobs បានបង្កើត Hardware, រចនា Circuit Board និង ប្រព័ន្ធប្រតិបត្តិការសម្រាប់ Apple-1។ Apple 1 មានតម្លៃប្រហែល $666។ បន្ទាប់ពី Apple 1 Woz បានបង្កើតកុំព្យូទ័រ ផ្ទាល់ខ្លួនដែលមាន color graphics ដោយប្រើ BASIC programming language និងត្រូវបានដាក់ឈ្មោះថា Apple 2។
៤. BILL GATES
Bill Gates គឺជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបង្កើត Software ដ៏ធំបំផុតក្នុងពិភពលោក និង ជាសមាជិកនៃប្រធាន Gates Foundation។ គាត់បានចាប់ផ្តើមធ្វើការជា មួយនឹងកុំព្យូទ័រ នៅពេលដែលគាត់មានអាយុ ១៣ឆ្នាំ។ នៅពេលដែលគាត់មានអាយុ ១៧ឆ្នាំ គាត់បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Traf-o-data។ នៅក្នុងវ័យ ២០ឆ្នាំ គាត់បានស្ថាបនា ក្រុមហ៊ុន Microsoft Inc។ គាត់ក៏បានបង្កើតប្រព័ន្ធប្រតិបត្តិការ MS-DOS និង ប្រព័ន្ធប្រតិបត្តិការ Window។
៥. LINUS TORVALDS
Linus Torvalds គឺជា software engineer, hacker និង project coordinator។ នៅក្នុងឆ្នាំ ១៩៩១ គាត់បានចេញផ្សាយ Linux 0.11 ដែលត្រូវបានសរសេរដោយភាសាកម្មវិធី C។ Linux គឺជាប្រព័ន្ធប្រតិបត្តិការ ដែលប្រើដោយឥតគិតថ្លៃ។ តាមពិតទៅនៅកំពូលអ្នកសរសេរកម្មវិធីនេះ មិនមែនមានត្រឹមតែ ៥អ្នកនេះទេ នៅមានជាច្រើនទៀត ដូចជា Larry page, Brin Sergy និង Bjane Stroustrup។