Searching...
Sunday, August 18, 2013

ទូរស័ព្ទស្មាតហ្វូនដំណើរការប្រព័ន្ធប្រតិបត្តិការ FireFox ដំបូងបង្អស់

            ZTE គឺជា​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ FireFox ដំបូងបង្អស់​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន នឹង​លក់​នៅលើ eBay នៅ​ខែ​ក្រោយនេះ វា​មាន​ឈ្មោះថា ZTE Open ។

            ZTE ប្រើប្រាស់​កម្មវិធី HTML 5 មាន​លក្ខ​ណះ​ជា Multi-media ។ សៀវភៅ​ទូរស័ព្ទ កាមេរ៉ា ការផ្ញើរ​សារ នឹង​ដំណើរការ​នៅលើ Framework ជាមួយគ្នា​នៃ HTML 5 ដែលមាន​លក្ខ​ណះ​ដូច Google Docs និង Dropbox ។

            យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ZTE បាន​បង្ហើប​ឲ្យ​ដឹងថា នេះ​គឺជា​ផលិតផល​ថ្មី​ម៉ូ​ដែល ZTE Open នឹងត្រូវ​លក់​ក្នុងតម្លៃ​ផ្សេងគ្នា​ទៅតាម​ប្រទេសផ្សេងៗដូចជា ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស​កូ​ឡុំ​ប៊ី និង​ប្រទេស​វេ​នី​ស្សូ​អេ​ឡា ជាដើម ។ ពេលនេះ វា​បាន​ដាក់លក់​នៅលើ eBay ក្នុងតម្លៃ $80 ។

             ZTE Open មាន​អេក្រង់​ទំហំ 3.5 អ៊ីង​ជាមួយនឹង​កម្រិត​ភាពច្បាស់ 480 x 320 ភិ​ច​សែ​ល កាមេរ៉ា 3.2 មេ​ហ្គា​ភិ​ច​សែ​ល ខួរក្បាល​ល្បឿន 1GHz អង្គ​ចងចាំ​ទំហំ 256 MB និង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ FireFox ។

              ទោះជា​យ៉ាងណាក៏ដោយ លោក ជែ​ន ដូ​សុន (Mr. Jan Dawwson) របស់​ក្រុមហ៊ុន Ovum បាន​និយាយថា ប្រព័ន្ធ​ប្រតិបត្តិការ Mozilla FireFox នឹង​មិនអាច​ងាយស្រួល​ប្រកួតប្រជែង​ទីផ្សារ​នោះទេ​បើ​ប្រៀបធៀប​ទៅនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android iOS Window Phone និង BlackBerry ។

              ប្រភព៖ sohoa.vnexpress.net


 
Back to top!